khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាឆ្នាំ២០២២
     
    ចែករំលែក ៖

    ទទួលបានការឯកភាពពី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នាថ្ងៃព្រហស្បត៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងធម្មការ និងសាសនា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ សាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមជាគណអធិបតីជាកិត្តិយស ពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ថានានុក្រម ឯកឧត្តមលោកជំទាវលោកឧកញ៉ា ថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា ឥស្លាមសាសនា
    គ្រីស្ទសាសនា និងសាសនាផ្សេងទៀត សរុបចំនួន២៧០អង្គ/នាក់។
    ក្នុងរយៈពេលពេញមួយថ្ងៃ អង្គសិក្ខាសាលា សូមគោរព អរគុណសន្តិភាព និងសូមគោរពកោតសរសើរ ជូនចំពោះនិកាយសាសនាទាំអស់នៅកម្ពុជា ដែលបានខិតខំចូលរួមបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ស្របតាមវិន័យសីលធម៌ គោលលិទ្ធិមាគ៌ាដឹកនាំរបស់សាសនានីមួយៗ និងតាមច្បាប់របស់រដ្ឋ គឺពិតជាបានរួមចំណែកធ្វើឲ្យគ្រប់ជំនឿនិកាយសាសនាទាំងអស់ មានការឯកភាពគ្នា យោគយល់គ្នា អធ្យាស្រ័យគ្នាគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឺះនៃវប្បធម៍សន្តិភាព ពង្រឹងនិងពង្រីកកិច្ចសន្ទនាអន្តរៈជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិ សូមវាយតម្លៃខ្ពស់ ចំពោះអង្គសិក្ខាសាលា ទាំងមូលដែលសម្រេចបាននូវសេចក្តីប្រកាសរួមរបស់មេដឹកនាំ តំណាងសាសនា ដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីបន្តចូលរួមទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី តំណាងឱ្យសមាជិក សមាជិកាព្រឹទ្ធសភាហត្ថលេខី អញ្ជើញជួបពិភាក្សាជាមួយក្រុមប្រឹក្សាធម្មនុញ្ញ
    thumbnail
     
    សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភានិងលោកជំទាវ ព្រមទាំងកូនចៅបាននាំយកទេយ្យទាន ដូចជាអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ទឹកផ្លែឈើ ផ្លែឈើ​ស្រស់​ ទឹកបរិសុទ្ធ រួមនឹងបច្ច័យ​សម្រាប់​កសាងវត្តចំនួន​
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកពញាឮ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី