khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ចំនួន០៣
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទី នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) បានប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាត្រៀមយោបល់លើ៖
    ១-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
    ២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
    ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ៖
    -ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរ ជាតិដោយបន្ថែមមាត្រា៣ស្ទួន។
    -ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ។
    -ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន រៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានអនុញ្ញាតឱ្យលោក Olivier RODIEN រួមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អមដំណើរគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ អញ្ជើញជួបសម្តេចប្រធានរដ្ឋសភា