khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា និងអង្កការការីតាសកម្ពុជា ព្រមទាំងក្រុមហ៊ុនសាប៊ូក្លិន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៤ ក្រោមប្រធានបទ ខួបលើកទី៧៥ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
    ជុំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គការការីតាសកម្ពុជា តំណាងជនជាតិដើមភាគតិច និងតំណាងអង្គការផ្ទះបាយកុមារ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពរុនតាឯក
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន០៥
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគម ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោក Tran Dang Vuong នាយកសាលា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ និងចុះពិនិត្យមើលប្រព័ន្ធចំរោះទឹកស្អាត
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគម បានអញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ដែលរៀបចំបដិសណ្ឋារកិច្ច និងស្វាគមន៍ដោយលោកស្រី DO THI THU THUY
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញដឹកនាំគណប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់នៅសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ