khmer eng
  • ជាសមាជិក សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦
     
    ចែករំលែក ៖

    ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ “ រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ” នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពាវនាវឱ្យសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ និងមេដឹកនាំសាសនាគ្រប់និកាយ បងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រ និងចូលរួមឱ្យបានផុលផុស និងខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់។ សមត្ថកិច្ចត្រូវបន្តផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយក្នុងគ្រប់មជ្ឈដ្ឋាន និងគ្រប់ច្រកល្ហក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស បន្តសហការណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ បន្តលើកទឹកចិត្តលើគ្រប់វិស័យពាក់ព័ន្ធជាតិ និងអន្តរជាតិ សូមបន្តរិះរក
    នូវវិធានការជាគន្លឺះនានា ដើម្បីបន្តរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការបង្ការបង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស ទាំងអស់នេះហើយ គឺជាការរួមចំណែកដ៏ធំធេងក្នុងការ ការពារសុខសន្តិភាព ស្ថិររភាពជាតិ ដើម្បីជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ លើគ្រប់វិស័យ។ មានការចូលរួពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទួត ឯកអគ្គរដ្ឋទូត ស្ថានតំណាងអង្គការសហប្រជាជាតិ អង្គការជាដៃគូជាតិអន្តរជាតិ អង្គការសង្គមស៊ីវិលតំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យសិស្ស និស្សិត បញ្ញាវ័ន្ត វិស័យឯកជន ប្រមាណ៣.០០០អង្គ/នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេច​រាជបុត្រី​ព្រះ​អនុជ​នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ សមាជិក​ព្រឹទ្ធសភា​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ សព្វ​ព្រះហឫទ័យ​យាង​ជា​ព្រះអធីបតីដ៏ខ្ពង់ខ្ពស់​ រួមជាមួយ​ ឯកឧត្ដម​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន ឯកឧត្តម ស៊ាក ឡេង ឯកឧត្តម ជឹម លាវ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិន ចក ឃុំចកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកកំពង់ត្រាច និងចុះពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស ចំនួន ៣៥០កញ្ចប់
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុមហ៊ុនកំពត ឡូជី ស្ទីក