khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាព ស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៦នាក់
     
    ចែករំលែក ៖

    រសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាព ស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៦នាក់ ស្ថិតនៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីសភាពការរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងមន្ត្រីមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទន: ជាអាទិ៍មាន ការរក្សាបានសុវត្ថិភាពភូមិ ឃុំ ការជម្រុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ការ ការគ្រប់គ្រងទឹកបម្រើការធ្វើស្រែប្រាំងជាដើម។ បានជម្រាបជូនអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងទៅ និងត្រូវខិតខំបន្តអនុវត្តការងារចំពោះមុខឲ្យបានកាន់តែប្រសើរថែមទៀត។ សំណូមពរឲ្យខិតខំដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ បន្តដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួម សម្រាប់មូលនិធិសង្គហធម៌ឃុំ ចូលរួមជួយថ្លៃចាក់ដី និងផ្ដល់កំព្យូទ័រឡេបថប ១គ្រឿងផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេច​រាជបុត្រី​ព្រះ​អនុជ​នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ សមាជិក​ព្រឹទ្ធសភា​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ សព្វ​ព្រះហឫទ័យ​យាង​ជា​ព្រះអធីបតីដ៏ខ្ពង់ខ្ពស់​ រួមជាមួយ​ ឯកឧត្ដម​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន ឯកឧត្តម ស៊ាក ឡេង ឯកឧត្តម ជឹម លាវ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធអគារសិក្សាថ្មីនៃវិទ្យាល័យហេងសំរិន ចក ឃុំចកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកកំពង់ត្រាច និងចុះពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស ចំនួន ៣៥០កញ្ចប់
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុមហ៊ុនកំពត ឡូជី ស្ទីក