khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលលរដ្ឋក្រីក្រចំនួន២៣គ្រួសារនៅខេត្តមណ្ឌលគិរី
     
    ចែករំលែក ៖

    ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣:០០នាទី គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកអភិបាលក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលលរដ្ឋក្រីក្រជនជាតិដើមភាគតិចព្នងចំនួន២៣គ្រួសារ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
    អំណោយដែលនាំទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រក្រីចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអំបិល៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អាវរងារ០១មួយ ភួយ០១ សារុង០១ និងថវិកាចំនួន២ម៉ឺនរៀល៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail