khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធស្រុកកែវសីមា និងអាជ្ញារច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ខេត្តមណ្ឌលគិរី
     
    ចែករំលែក ៖


    នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ដឹកនាំដោយលោក យិន សុខឡេង អភិបាលរងស្រុកកែវសីមា ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងច្រកទ្វារព្រំដែនទ្វេភាគី ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិអន្តរជាតិ និងសកម្មភាពផ្ទេរទំនិញចេញ-ចូល និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail