khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន​ បានអញ្ជើញចូលរួម ដើម្បីរួមគ្នាពិនិត្យបញ្ជាក់តួលេខស្ថិតិប្រជាពលរដ្ឋមានប័ណ្ណ សមធម៌ កម្រិតក្រ១ កម្រិតក្រ២ និង ពលរដ្ឋងាយរងហានិភ័យអំឡុងពេលមានសំពាធអតិផរណា នៅតាមមូលដ្ឋានសង្កាត់
     
    ចែករំលែក ៖

    ស្ថិតនៅសាលសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយអភិបាល នៃគណអភិបាលខណ្ឌ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ទាំង១០ ទួលគោករាជធានីភ្នំពេញ ដើម្បីរួមគ្នាពិនិត្យបញ្ជាក់តួលេខស្ថិតិប្រជាពលរដ្ឋមានប័ណ្ណ
    សមធម៌ កម្រិតក្រ១ កម្រិតក្រ២ និង ពលរដ្ឋងាយរងហានិភ័យអំឡុងពេលមានសំពាធអតិផរណា នៅតាមមូលដ្ឋានសង្កាត់ បំរើឲ្យការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់បានកាន់តែត្រឹមត្រូវតា គោលការណ៍របស់ក្រសួងពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏បានជួយឧបត្ថម្ភ ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន៣កេសធំ មាន៨១ប្រអប់តូចត្រូវ ជា១៨២៥ចង្កើះតេស្ត ដើម្បីបានប្រើប្រាស់តាមការគួរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ