khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌដង្កោ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដេីម្បីឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
    កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១២ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង១២ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១២ តំណាងយុវជន-នារី សរុបចំនួន៩៩នាក់ ដោយផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន និងការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌសេវាក្រៅប្រព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail