khmer eng
  • លោកជំទាវ ចឹក ហេង បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីបុស្តិ៍ស្ថិតនៅក្នុងឃុំ សង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីបុស្តិ៍ស្ថិតនៅក្នុងឃុំ សង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារដែលបានចូលរួម ដំណើរមាន លោកស្រីទិត្យ ឡាំង អភិបាលរងស្រុក មាន អ្នកចូលរួម ចំនួន ១១នាក់។ក្រោយពីបានស្តាប់របាយការណ៏របស់ឃុំរួច លោកជំទាវ ចឹក ហេង បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋាន លើការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ។ជាពិសេសលោកជំទាវសំណូមពរអជ្ញាធរចូលរួមសហការជាមួយមាតា បិតា កុមារា កុមារី ជំរុញកូន ចៅ អោយចូលរៀននៅតាម សាលា និងត្រូវរក្សាសុខភាព អោយបានល្អ អនុវត្ត៣ការពារ ៣កុំ។ក្នុងពិធីសំណេះសំណាលនេះលោកជំទាវ ចឹក ហេង បានផ្តល់ ម៉ាស់ចំនួន ០៧ ប្រអប់ និង ផ្តល់ថវិកាមួយចំនួនដល់សមាជិក ចូលរួមនិងបានផ្តល់ថវិកាបន្ថែមចំនួម ៣០ មុឺនរៀល ទិញសំលៀកបំពាក់សំរាប់កុមារខ្វះខាតចូលសាលារៀនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail