khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩ ចំណុះស្រុកប្រតិបត្តិកំពង់ត្រាច និង ក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ត្រាច
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ដោយមានការចូលរួមអមដំណើរពីលោក អ៊ុ ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក លោក ង៉ែត សុផល អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩ ចំណុះស្រុកប្រតិបត្តិកំពង់ត្រាច និង ក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ត្រាច ដែលមានសមាសភាពចូលរួមចំនួន៧២នាក់ នៅក្នុងបរិវេណទីតាំងការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
    ក្នុងពិធីសំណេះសំណាលឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ និង សូមធ្វើការផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន២ ០២៥តេស្តដល់មណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail