khmer eng
  • សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានខេត្តកំពត
    ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ដែលមានសមាសភាពចូលរួមសរុបចំនួន ៥០០០នាក់។
    ក្នុងឱកាសនោះសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ៖

    + សម្រាប់ សិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាក Honda Dream ២០២៣ ក្នុងម្នាក់ចំនួន១គ្រឿង សរុបចំនួន៣៧គ្រឿង និងជាមួយទឹកប្រាក់ក្នុងម្នាក់ ៤០០,០០០ រៀល

    -សិស្សប្រឡងជាប់និន្ទេស B ចំនួន ៣៨៨នាក់ ស្រី២៤៤នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ២០០,០០០រៀល

    -សិស្សប្រឡងជាប់និន្ទេស C ចំនួន ៩៧៦នាក់ ស្រី៦០២នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១៥០០,០០រៀល

    -សិស្សប្រឡងជាប់និន្ទេស D ចំនួន ១៥៧៤នាក់ ស្រី៨៦៩នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១០០,០០០រៀល

    -សិស្សប្រឡងជាប់និន្ទេស E ចំនួន ១៣៨១នាក់ ស្រី៦៧៧នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ៥០,០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសួរសុខទុក្ខឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម ម៉ម  ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយជាឱសថចំនួន១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងស្រុកចំការលើ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់អាជ្ញាធរខេត្តព្រៃវែង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម