khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហាថ្មី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហាថ្មី ដោយសារព្រះវិហារចាស់មានការទ្រុឌទ្រោមយ៉ាងខ្លាំង ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក លោកអភិបាលរង លោកអធិការស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងឱកាសនោះលោកជំទាវក៏បានសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខនឹករលឹក ពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទំាងមូល ជាកិច្ចបញ្ចប់លោកជំទាវ និងលោកឧកញ៉ា បានជូនក្រមាម្នាក់ៗ១ សរុបចំនួន១៣៤នាក់ ស្ថិតនៅវត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail