khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញបើកវេទិកាថ្នាក់ខណ្ឌជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៥ខណ្ឌក្នុងរាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គវេទិកាស្តីពី ការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព» នៅព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។
    អង្គវេទិការៀបចំឡើងដើម្បីឲ្យក្រុមប្រឹក្សាសង្កាត់បានដកពិសោធន៍ និងផ្លាស់ប្ដូរយោបល់ឆ្លុះបញ្ចាំងអំពីការអនុវត្តការងារបានល្អ និងបញ្ហាសេសសល់មួយចំនួនដែលត្រូវកែលម្អ។
    ក្នុងដំណើរការនៃអង្គវេទិការយៈពេលមួយព្រឹកនេះ មានការធ្វើបទអន្តរាគមន៍របស់ក្រុមប្រឹក្សាសង្កាត់ និងខណ្ឌទាំង៥ ស្តីពីការអភិវឌ្ឍមូលដ្ឋាន ការងារភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ព្រមទាំងមានការលើកសំណូមពរ បញ្ហាប្រឈម និងមានការបកស្រាយបំភ្លឺពីក្រសួងពាក់ព័ន្ធដែលបានអញ្ជើញចូលរួម។
    សូមជម្រាបថា អង្គវេទិកាមានការអញ្ជើញចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំង៥ខណ្ឌ រួមមាន៖ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបចំនួន៤០៥នាក់។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail