khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញបិទវេទិកាថ្នាក់ខណ្ឌជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៥ខណ្ឌក្នុងរាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាវេលាម៉ោង១២ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គវេទិកាស្តីពី ការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព» នៅព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ថ្លែងក្នុងឱកាសបិទអង្គវេទិកា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំង៥ខណ្ឌ ដែលបានលើកឡើងនូវបញ្ហាប្រឈម ព្រមទាំងមានការចូលរួមស្រាយបំភ្លឺពីសំណាក់វាគ្មិនដែលអញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធនានា ដែលបានញ៉ាំងឲ្យអង្គសិក្ខាសាលាទាំងមូលទទួលបាននូវលទ្ធផលជាផ្លៃផ្កាគួរជាទីមោទនៈ។
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានគូសបញ្ជាក់ថា អង្គវេទិកាពេញមួយព្រឹកនេះ នឹងបង្កើននូវបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត សម្រាប់ក្រុមប្រឹក្សាសង្កាត់ យកទៅធ្វើជាដើមទុន ក្នុងការអនុវត្តការងារជាក់ស្តែង ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍ស្របទៅតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) តាមដំណាក់កាលថ្មី នៃការអនុវត្តមូលដ្ឋានសង្កាត់ឆ្នាំ២០២២-២០២៣ កាន់តែមានប្រសិទ្ធភាពថែមទៀត។
    សូមជម្រាបថា វេទិកាដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់នេះ មានការអញ្ជើញចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំង៥ខណ្ឌ រួមមាន៖ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបចំនួន៤០៥នាក់៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APF នៅប្រទេសវៀតណាម
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ 
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភកង់អគ្គីសនីចំនួនមួយគ្រឿង ជូនចំពោះលោក តាំ យក្យហ្វើត ដែលជាអ្នកជួយថែទាំវិហារជើមៀក
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ