khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ។បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ស្ថិតនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរួមដំណើរដោយលោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុក និងអ្នកចូលរួម ចំនួន១២នាក់។លោកជំទាវបានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹក របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ស្មៀន និងមន្ត្រីទាំងអស់។ ក្រោយពីបានស្តាប់របាយការណ៏របស់លោកមេឃុំរួច លោកជំទាវបានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ។ជាពិសេសលោកជំទាវសំណូមពរអាជ្ញាធរ យកចិត្តទុក្ខដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ចូលរួមថែរក្សាសុខភាព អនាម័យ នៅតាមគ្រួសារ និងត្រូវអនុវត្ត៣ការពារ ៣កុំ។ក្នុងពិធីសំណេះសំណាលនេះលោកជំទាវ បានផ្តល់ តេស្តរកមេរោគកូវីត_១៩ ជាអំណោយ របស់សម្តេចប្រធាន ០៣ប្រអប់ ម៉ាស់ចំនួន ០៥ប្រអប់ និង ផ្តល់ថវិកាមួយចំនួនដល់សមាជិក ចូលរួមផងដែរ។ បន្ទាប់មកលោកជំទាវ និងសមាជិកទាំងអស់បានបន្តដំណើរទៅមើល ការកសាងជណ្តើរឡើងលើភ្នំត្បែង ដែលជាការចូលរួមពីសមាគមព្រហ្មវិហាធម៌វិបស្សនា និងសប្បុរសជន។ក្នុងដំណើរឆ្លងកាត់ លោកជំទាវក៏បាន ចូលផ្តល់តេស្តរបស់សម្តេច ដល់សាលាឃុំចំរើនចំនួន០៣ប្រអប់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យអាយុវឌ្ឍនៈមង្គល និងបច្ច័យបួន ជូនឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកទៀនចំណាំព្រះវស្សា
    thumbnail
     
    សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យអាយុវឌ្ឍនៈមង្គលនិងបច្ច័យបួន ជូនឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានប្រារព្ធពិធីខួបកំណើត និងពិធីបុណ្យឆ្លង សមិទ្ធផលនានារួមមាន ទីលានប្រណាំងរថយន្ត
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទវគ្គ និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នៃវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស លើកទី១២ ឆ្នាំ២០២៣-២០២៤