khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់កំបូល ខណ្ឌកំបូល
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញដើម្បីស្វែងយល់អំពីសភាពការណ៍រួមរបស់មូលដ្ឋាន និងលទ្ធផលការចូលរួមវេទិកានាពេលថ្មីៗនេះ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ ដោយអាជ្ញាធរមានការយល់ដឹងខ្ពស់ពីការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព ពិសេសការប្រើប្រាស់កញ្ចប់ថវិកាបានចំគោលដៅ។ ណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព បន្តរួបរួមកម្លាំងសរុប មធ្យោបាយសរុប ហើយធ្វើសកម្មភាពឱ្យបានព្រមៗគ្នាដើម្បីទទួលបានជ័យជំនះនាពេលខាងមុខ។ ក្នុងឱកាសនោះបានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួនមួយកេសធំ និងថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail