khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អបុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារសម្រេចបានក្នុងខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ រួមមានការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ពិសេសការខិតខំផ្តល់អត្តសញ្ញាណ័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ
    ឲ្យបានទាន់ពេល ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយក៏បានឧបត្ថម្ភថវិកាជួយថែទាំការពារសុខភាពមនុស្សចាស់ប្រចាំខែកុម្ភៈ និងសំណូមពរសូមបន្តអនុវត្តជាប់ជាប្រចាំការរៀនរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យអាយុវឌ្ឍនៈមង្គល និងបច្ច័យបួន ជូនឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកទៀនចំណាំព្រះវស្សា
    thumbnail
     
    សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យអាយុវឌ្ឍនៈមង្គលនិងបច្ច័យបួន ជូនឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានប្រារព្ធពិធីខួបកំណើត និងពិធីបុណ្យឆ្លង សមិទ្ធផលនានារួមមាន ទីលានប្រណាំងរថយន្ត
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទវគ្គ និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នៃវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស លើកទី១២ ឆ្នាំ២០២៣-២០២៤