khmer eng
  • ឯកត្ដម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះសំពាយ ព្រមទាំងមេប៉ុស្តិ៏ មេភូមិ ស្មៀន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្ដមញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះសំពាយ ព្រមទាំងមេប៉ុស្តិ៏ មេភូមិ ស្មៀន នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយឯកឧត្ដមបានរម្លឹកអពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ភូមិ ឃុំ ត្រូវតែខិតខំបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ការបម្រើសេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋានឱ្យបានល្អប្រសើរ ជាមួយគ្នានេះដែរឯកឧត្ដមក៏បានចែកជូនក្រុមប្រឹក្សាឃុំ នូវឧបករណ៏តេស្តរហ័ស កូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួនមួយកេះធំផងដែរ ព្រមទាំងបាននាំយកនូវបណ្ដាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា សូមឲ្យក្រុមប្រឹក្សាឃុំត្រូវថែរក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អដើម្បីជាគំរូក្នុងការដឹកនាំនិងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំរបស់ខ្លួន ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail