khmer eng
  • ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកឧបករណ៏តេស្តរហ័សកូវីដ-១៩ មួយកេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្ដមញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកឧបករណ៏តេស្តរហ័សកូវីដ-១៩ មួយកេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចែកជូនក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្តិ៏ មេភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម ក៏បានគូសបញ្ជាក់អំពីតួនាទីភារកិច្ច និងការអនុវត្តន៏គោលនយោបាយភូមិឃុំមានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏មូលដ្ឋាន ព្រមជាមួយនេះដែរឯកឧត្ដមលេខាក៏បាននាំយកនូវបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្ដេចប្រធាន ចំពោះក្រុមប្រឹក្សាឃុំនិងមន្ត្រីឃុំដែលតែងតែយកអស់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម