khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ណាល់ អតីតប្រធានក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវអភិបាលរងខេត្តកំពង់ធំ លោកនាយករងរដ្ឋបាលសាលាស្រុកកំពង់ស្វាយ និងសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ណាល់ អតីតប្រធានក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះរបស់ស្រី។ លោកជំទាវបានថ្លែងនូវអំណគុណ និងកោតសរសើរ ចំពោះលោកអតីតមេឃុំដែលបានខិតខំបំរើជូនបងប្អូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ សេវាសំណូមពរ និងភូមិ ឃុំ ទទួលបានសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរ នៅក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន១កេស ទឹកផ្លែឈើចំនួន១កេស ទឹកដោះគោឆៅចំនួន២យួរ ស្ករសចំនួន១គីឡូ ក្រូចចំនួន២ឡូ ក្រមា១ សារ៉ុង១ និងថវិកាចំនួន៥០មុឺនរៀល ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail