khmer eng
  • គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចកសិដ្ឋានភ្ញាស់ បំប៉នកូនត្រី និងកសិដ្ឋានចិញ្ចឹមបង្កង ក្នុងខេត្តតាកែវ
     
    ចែករំលែក ៖

    ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់នៅកសិដ្ឋានភ្ញាស់ និងស្រះចិញ្ចឹមត្រីលោក ហង់ ហ៊ាង ស្ថិតក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតលើផ្ទៃដី ០២ហិចតា មាន១៥ស្រះ ជាកសិដ្ឋានភ្ញាស់កូនត្រីបាន ២,៥០០,០០០ក្បាលក្នុង១ឆ្នាំ និងមានចិញ្ចិមត្រីឆ្ពិន ទីឡាប់យ៉ា ត្រីក្រាញ់ ត្រីប្រា ត្រីកន្ធ និងកង្កែប ដែលអាចរកចំណូលបាន ១៧៥លានរៀលក្នុង១ឆ្នាំ។
    បន្ទាប់មកគណៈប្រតិភូបានទៅទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សាប់ សារុន ស្ថិតក្នុងភូមិព្រៃដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ស្ថិតលើផ្ទៃដី១០ហិកតា មាន ០៦ស្រះ ដែលមួយស្រះៗទទួលទិន្នផលបាន ០១តោនកន្លះក្នុង១ឆ្នាំ តំម្លៃជាមធ្យម៣០ដុល្លាក្នុងមួយគីឡូ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម