khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីបុស្តិ៍ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីបុស្តិ៍ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារដែលបានចូលរួមដំណើរជាមួយ លោកស្រី ហុឹម សុភីន អភិបាលរងស្រុក ដោយមានអ្នកចូលរួម ចំនួន ១០នាក់។ក្រោយពីបានស្តាប់របាយការណ៍របស់ឃុំរួច លោកជំទាវក៏បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន លើការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ ការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ។ជាពិសេសលោកជំទាវសំណូមពរអាជ្ញាធរ បញ្ជ្រាបការផ្សព្វផ្សាយ អប់រំអោយប្រជាជនយល់ដឹងពីគោលនយោយភូមិឃុំមានសុវត្ថិភាពតាមទីកន្លែង មាន ប្រជាជនប្រមូលផ្តុំ និងត្រូវរក្សាសុខភាព អោយបានល្អ អនុវត្តន៍៣ការពារ ៣កុំ។ក្នុងពិធីសំណេះសំណាលនេះលោកជំទាវបានឧបត្ថម្ភថវិកា ២០០០០រៀលក្នុងសមាជិកម្នាក់ៗ និងនាំយកតេស្តរកមេរោគកូវីដ-១៩ របស់សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន ០៣ប្រអប់ ជូនដល់សាលាឃុំត្បែង១ និង ឧបត្ថម្ភសាលាស្រុកសង្គមថ្មី ចំនួន ០៣ប្រអប់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail