khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សំណេះសំណាលជាមួយអាជ្ញាធរ នៃឃុំចំនួន០៤ ក្នុងស្រុកមេមត់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាឃុំមេមត់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរនៃឃុំចំនួន០៤ឃុំ គឺឃុំដារ ឃុំមេមត់ ឃុំគគីរ និងឃុំទ្រៀក ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម សំណូមពរដែលអាជ្ញារនៃឃុំទាំង០៤បានជួបប្រទះចំពោះការអនុវត្តការងារនាពេលកន្លងមក។
    អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះរួមមាន៖ លោក កាន់ គន់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ក្រុមប្រឹក្សាឃុំ និងមេឃុំ រដ្ឋបាលឃុំ និងនាយប៉ុស្តិ៍នគរបាលនៃឃុំទាំង០៤ ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២សរុបចំនួន៤២នាក់។
    ក្នុងឱកាសនោះដែរ បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍ដែលលើកឡើងដោយអាជ្ញាធរនៃឃុំទាំង០៤ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈម សំណូមពររួចមក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដែលជាគន្លឹះក៏ដូចជាចំណេះដឹង និងបទពិសោធន៍សម្រាប់អាជ្ញាធរនៃឃុំទាំង០៤យកទៅអនុវត្ត ក្នុងន័យបង្កលក្ខណៈឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តការងារជាក់ស្តែង។
    ឯកឧត្តម ប្រធានក្រុម ក៏បានអំពាវនាវអោយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរទាំងអស់ ត្រូវសហការផ្ទៃក្នុង ដេីម្បីចូលរួមអនុវត្តតួនាទីភារកិច្ចបស់ខ្លួនអោយកាន់តែប្រសេីរថែមទៀត។
    ក្នុងបរិយាកាសដ៏ប្រសើរនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បាននាំយកនូវឧបករណ៍តេសត្តរហ័សជំងឺកូវិដ-19 ផ្តល់ជូនដល់អាជ្ញាធរនៃឃុំទាំង០៤ ដោយក្នុងមួយឃុំៗទទួលបានចំនួន១៤ប្រអប់៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម