khmer eng
  • លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់រដ្ឋបាលស្រុកសុីធរកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរួមមាន សៀវភៅទិន្នានុលេខន៍និងប្រតិទិនព្រឹទ្ធសភាឆ្នាំ២០២៣ ចំនួន២៧ក្បាល/ប្រតិទិន ឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន១០កេសធំ ស្មើនឹងចំនួន ២៧០ប្រអប់តូច និងថវិកាមួយចំនួន ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង១១ និងមណ្ឌលសុខភាពឃុំទាំង១១ ក្នុងស្រុកសុីធរកណ្តាល នៅសាលប្រជុំសាលាស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

    ក្នុងឱកាសនោះ លោកជំទាវ ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរស្រុក ប្រធានក្រុមប្រឹក្សាឃុំទាំង១១ និងប្រធានមណ្ឌលសុខភាពឃុំទាំង១១ រួមគ្នាបន្តដោះស្រាយរាល់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយដែលបាននិងកំពុងកើតមាន ដើម្បីឱ្យស្រុក ឬមូលដ្ឋានមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងនេះថែមទៀត ពិសេសខិតខំរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថ្មីកូវីដ-១៩។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail