khmer eng
  • គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាខាងជេីង វិមានព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានទទួលជួបប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
    សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បី កំណត់អំពីគោលការណ៍ជាមូលដ្ឋាន សម្រាប់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេសជំហាននីមួយៗនៃដំណើរការរៀបចំ អនុម័តនិងអនុវត្តថវិកា និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំងការកំណត់មុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធឱ្យសម្រេចបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណង ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។
    សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ព្រមទាំងចំពោះទំនាក់ទំនងនិងអន្តរសកម្មរវាងហិរញ្ញវត្ថុសាធារណៈជាតិ ហិរញ្ញវត្ថុសាធារណៈអន្តរជាតិ ហិរញ្ញវត្ថុឯកជនជាតិ និងហិរញ្ញវត្ថុឯកជនអន្តរជាតិ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម