khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤៥នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
    ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយ ជាពន់ពេកនេះ ក្នុងនាមគណៈប្រតិភូព្រឹទ្ធសភា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល ដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់សមាជិកគ្រួសារមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុត។
    សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមបញ្ជាក់ថា៖ សពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលោកជំទាវ ឈាង ណាវី ផ្ទះលេខ៧៣ ផ្លូវចំប៉ា ក្នុងបុរីអ័រគីដេ២ (The Royal) ផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល