khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពសារពើពន្ធ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពសារពើពន្ធ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីសភាក្នុងផ្តល់សេវាគាំទ្របច្ចេកទេសដល់ដំណើរការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ទាក់ទងនឹងថវិកា ការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ថវិកា ដើម្បីជួយគាំទ្រការលើកកម្ពស់ការអនុវត្តមុខងារបស់សភា ជាពិសេសមុខងារត្រួតពិនិត្យ។
    វគ្គបណ្តុះបណ្តាលមានរយៈពេល៨ខែ សិក្សាពីខែឧសភា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២ មានសិក្ខាកាមមានចំនួន ១៧រូប បានបញ្ចប់ការសិក្សា ដែលមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន ០៩រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន ០៧រូប និងមកពីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ចំនួន ០១រូប។
    វគ្គនេះផ្តោតសំខាន់លើ៖
    ១ ប្រព័ន្ធថវិកាសាធារណៈ និងមូលដ្ឋានស្ថិតិ
    ២ គោលការណ៍ហិរញ្ញវត្ថុសាធារណៈ
    ៣ ការវិភាគសារពើពន្ធ សម្រាប់ការស្រាវជ្រាវថវិកាសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail