khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ស្ថិតនៅសាលាឃុំពង្រ នៅរសៀលថ្ងៃព្រហស្ប៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការជំរុញប្រជាពលរដ្ឋទៅចាសក់វ៉ាក់សាំង នៅអំពិល និងភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលខិត្តខំបំពេញការងារដោយស្មារតីទទួលខុសត្រូវតាមភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យភូមិ មានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ សំណូមពរ បន្តយកចិត្តទឹកដាក់លើការងារផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីប្រែក្លាយទៅជាកាលានុវត្តភាព។ ត្រៀមផែនការសកម្មភាពនានា ឱ្យបានល្អ និងមានប្រសិទ្ធភាពដើម្បីទទួលបានជ័យជន្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នំា២០២៣ នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល