khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាឧត្តមប្រឹក្សា នៃសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងអភិវឌ្ឍន៍កម្មវិធីសិក្សា
     
    ចែករំលែក ៖

    នាសៀលថ្ងៃពុធ ទី២២ កុម្ភៈ ២០២៣ ស្ថិតនៅសាលប្រជុំសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាឧត្តមប្រឹក្សា នៃសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងអភិវឌ្ឍន៍កម្មវិធីសិក្សា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសរួចមក ជាលទ្ធផលអង្គប្រជុំបានសម្រេចជាឯកច្ឆ័នលើការអភិវឌ្ឍន៍កម្មវិធីសិក្សាបីភាសា (ខ្មែរ-ចិន-អង់គ្លេស) តាមកម្មវិធីចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងបញ្ចូលកម្មវិធីសិក្សានេះនាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំខាងលើមានការចូលរួមពីឯកឧត្តម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត និងជាឧត្តមប្រឹក្សា នៃសមាគមខ្មែរ ចិនខេត្ត លោក ខែម សុវណ្ណ អតីតប្រធានការិយាល័យចំណេះទូទៅបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិកសមាគម លោកគ្រូ អ្នកគ្រូ នៃសាលារៀនផី ឆឹងផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail