khmer eng
  • ឯកឧត្ដម ញ៉ែម សាម៉ន បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក លី មីនា អភិបាល នៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបាននាំមកនូវអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន២កេះធំ និង៥ប្រអប់តូច ស្មើនឹងចំនួន៥៩ប្រអប់តូចជូនដល់ក្រុមប្រឹក្សាឃុំអូរស្វាយ សម្រាប់ប្រើប្រាស់តាមតំរូវរូវការ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ មុននឹងបញ្ចប់កម្មពិធី ឯកឧត្ដមបាននាំមកនូវបណ្តាំផ្ញើសួរសុខសុខទុក្ខ សេចក្តីនឹករលឹក ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេចប្រធានព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail