khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខស្រ្តីឆ្លងទន្លេ និងសម្រាករងចាំ នៅមន្ទីរពេទ្យបង្អែក ១៦មករា ចំនួន ៩នាក់
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខស្រ្តីឆ្លងទន្លេ និងសម្រាករងចាំ នៅមន្ទីរពេទ្យបង្អែក ១៦មករា ចំនួន ៩នាក់ ក្នុងឱកាស នោះដែរលោកជំទាវបានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបងប្អូនរួមជាតិ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបាន ពាំនាំនូវសារអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះបង-ប្អូនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ នេះផងដែរ៕សម្ភារផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖ ពូកសម្រាប់ទារក ១ឈុត មួក១ ស្រោមដៃស្រោមជើង ១គូ កន្សែងតូច១ ម្សៅ ១ដប សាប៊ូ ១ដុំ សារុង១ ក្រមា១ ភួយ១ មុង១ មី ១កេស ថវិកាចំនួន ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន ១០នាក់ ម្នាក់ៗថវិកាចំនួន ២០,០០០រៀលផងដែរ ដែលស្ថិតនៅខេត្តព្រះវិហារ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល