khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាខ្សាច់ជីរស
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយក្រុមការងាររួមមានលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ និងលោកមេប៉ុស្តិ៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាខ្សាច់ជីរស។ ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវបានចែកអំណោយដល់សិស្សានុសិស្សចំនួន២៥០នាក់ ដោយសិស្សម្នាក់ៗទទួលបាននំបុ័ងផ្អែម១ដើម ទឹកបរិសុទ្ធ១ដប កាតាបយួរ១ សៀវភៅចំនួន២ក្បាល ប៊ិកចំនួន២ដើម និងថវិកាចំនួន៥.០០០រៀល។ ចំណែកលោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា៤០.០០០រៀល ស្ថិតនៅសាលាបឋមសិក្សាខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail