khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយសាលាអនុគណខណ្ឌសែនសុខ តផ្តល់ឱវាទ អប់រំ ចរិយាធម៌ សីលធម៌ ដល់ជនរងគ្រោះដោយគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ 
     
    ចែករំលែក ៖

    ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាមួយសាលាអនុគណខណ្ឌសែនសុខ ដឹកនាំដោយ សម្ដេចព្រះសាក្យមុនី កត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរៈសភាមន្រ្តីសង្ឃជាន់ខ្ពស់ ព្រះអនុគណខណ្ឌសែនសុខ អមដំណើរនិមន្តដោយ ព្រះមន្ត្រីសង្ឃ ព្រះរាជាគណ: ព្រះចៅអធិការគ្រប់បណ្តាលវត្តក្នុងខណ្ឌ និមន្តផ្តល់ឱវាទ អប់រំ ចរិយាធម៌ សីលធម៌ ដល់ជនរងគ្រោះដោយគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្រោមប្រធានបទស្ដីពី “ អត្ដាហិ អត្ដនោ នាថោ ” មានតែខ្លួនយើងទេដែលអាចជួយយើងបាន។ នាឱកាសនោះក៏បាននាំយកបច្ច័យ និងទេយ្យទានរួមមាន អង្ករ ១.០០០kg, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ២០កេស, មី ២០កេស, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ទឹកដោះគោ ៦០កំប៉ុង, ស្ករស ៧២កញ្ចប់, តែ ៣០កញ្ចប់ និងបច្ច័យ ចំនួន៤,០០០,០០០ ៛+២០០$ ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីចូលរួមជួយដល់ជនរងគ្រោះដោយគ្រឿងញៀន។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail