khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភាលេីកទី១៤៦ នៅប្រទេសបារ៉ែន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំគណៈប្រតិភូសភាកម្ពុជា និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដេីម្បីពិនិត្យលេីការងារសំខាន់ៗត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភាលេីកទី១៤៦(IPU) កិច្ចប្រជុំបណ្តាសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ(NAM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន នាពេលខាងមុខ។
    កិច្ចប្រជុំនេះផ្តោតសំខាន់លេីសេចក្តីរាយការណ៍របស់តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail