khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិទាំង៥ក្នុងឃុំ ដើម្បីស្តាប់សភាពការណ៍រួមរបស់មូលដ្ឋាន
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិទាំង៥ក្នុងឃុំ ដើម្បីស្តាប់សភាពការណ៍រួមរបស់មូលដ្ឋាន។ ក្រោយពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់លើស្មារតីសាមគ្គីដឹកនាំរបស់ក្រុមប្រឹក្សាឃុំ និងភូមិ ដែលស្ដែងចេញជាលទ្ធផលធ្វើឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ប្រជាពលរដ្ឋអាចបង្កបង្កើនផល និងប្រកបរបរផ្សេងៗបានពេញដៃ ញ៉ាំងឲ្យជីវភាពរស់ នៅមានការប្រែប្រួលរីកចម្រើនជាលំដាប់។ សំណូមពរខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសសហការគ្នាដោះស្រាយបញ្ហាប្រឈមកំពុងកើតមាននៅមូលដ្ឋាន។ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១២ ឯកឧត្តម បានជូនវត្ថុអនុស្សាវរីយ៍ មានសារុង១ កន្សែងពោះគោ១ និងថវិកា ជូនដល់ក្រុមប្រឹក្សាឃុំ ភូមិជានារី និងភរិយាក្រុមប្រឹក្សាឃុំ-ភូមិ មេប៉ុស្តិរដ្ឋបាលឃុំ ភរិយាអតីតក្រុមប្រឹក្សាឃុំ សរុប២៨នាក់ និងឧបត្ថម្ភថវិកាជួយកម្មវិធីទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ រៀបចំដោយសាលាស្រុកជលគិរី ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល