khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកដងទង់ នៅក្នុងសាលប្រជុំសាលាស្រុកដងទង់ ខេត្តកំពត
     
    ចែករំលែក ៖

    រសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកដងទង់ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រី បុគ្គលិកសុខាភិបាលនៃស្រុកប្រតិបត្តិដងទង់ មណ្ឌលសុខភាពទាំង៦ និង ក្រុមប្រឹក្សាឃុំចំនួន១០ឃុំ ដែលមានសមាសភាពចូលរួមចំនួន៣២នាក់ នៅក្នុងសាលប្រជុំសាលាស្រុកដងទង់ ខេត្តកំពត។
    ក្នុងពិធីសំណេះសំណាល បន្ទាប់ពីលោក កឹម ប៊ុណ្ណា អភិបាលនៃគណៈអភិបាលស្រុកដងទង់ មានមតិស្វាគមន៍ និង រាយការណ៍អំពីវឌ្ឍនភាព សមិទ្ធិផលដែលស្រុក និង ឃុំសម្រេចបានរយៈពេលកន្លងមក ឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរអាជ្ញាធរស្រុក ឃុំ អង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលស្រុក យកចិត្តទុកដាក់លើកកម្ពស់ការទទួលខុសត្រូវដោះស្រាយតម្រូវការជាអាទិភាពចាំបាច់របស់ប្រជាជនលើ៣ចំណុចរួមមាន ៖ ទី១ តម្រូវការសន្តិភាព សន្តិសុខ សុវត្តិភាព ទី២ តម្រូវការផ្នែកជីវភាពឲ្យបានកាន់តែសមរម្យ និង ទី៣ តម្រូវការផ្នែកយុត្តិធ៌មសង្គម ។ ទន្ទឹមនោះសំណូមពរឲ្យមន្ត្រី បុគ្គលិក កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់លក្ខខណ្ឌបីយ៉ាងគឺ ៖ គុណភាព , សុវត្តិភាព និង និរន្តរភាព ។ កិច្ចការចំពោះមុខ សូមយកចិត្តទុកដាក់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ” ភូមិ ឃុំ មានសុវត្តិភាព , ការគ្រប់គ្រងប្រជាពលរដ្ឋ , ការអភិវឌ្ឍមូលដ្ឋាន , ការងាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និង ត្រូវបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ បន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ បំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៩៦ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន ២៤០០តេស្តជូនដល់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ( យោធា , នគរបាល , កងរាជអាវុធហត្ថ ) ការិយាល័យស្រុកប្រតិបត្តិ និង មណ្ឌលសុខភាពទាំង៦ ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់លោកមេឃុំទាំង១០ឃុំ ផងដែរ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការ ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល