khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញសំណេះសំណាលអាជ្ញាធរ ឃុំចំនួន០៤ ក្នុងស្រុកតំបែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាឃុំស្រុកតំបែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរនៃឃុំចំនួន០៤ឃុំ គឺឃុំសេដា ឃុំតំបែរ ឃុំគោកស្រុកនិងឃុំត្រពាំងព្រីង ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម សំណូមពរដែលអាជ្ញារនៃឃុំទាំង០៤បានជួបប្រទះចំពោះការអនុវត្តការងារនាពេលកន្លងមក។
    ពិធីនេះមានការអញ្ជើញចូលរួមប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តត្បូងឃ្មុំ ប្រធានក្រុមប្រឹក្សាស្រុកតំបែរ អភិបាលស្រុកតំបែរ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលនៃឃុំទាំង០៤ ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២សរុបចំនួន៤១នាក់។
    បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍ដែលលើកឡើងដោយអាជ្ញាធរនៃឃុំទាំង០៤ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈម សំណូមពររួចមក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដែលជាគន្លឹះក៏ដូចជាចំណេះដឹង និងបទពិសោធន៍សម្រាប់អាជ្ញាធរនៃឃុំទាំង០៤យកទៅអនុវត្ត ក្នុងន័យបង្កលក្ខណៈឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តការងារជាក់ស្តែង។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើបអបង្ហាញអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងឯកឧត្តម ឡាន់ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ធ្វើបទបង្ហាញអំពី វិមជ្ឈការ វិសហមជ្ឈការ ជូនដល់អង្គពិធី។
    ក្នុងបរិយាកាសដ៏ប្រសើរនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តល់ជូនដល់អាជ្ញាធរនៃឃុំទាំង០៤ ដែលបានអញ្ជើញចូលរួមដោយក្នុងម្នាក់ៗទទួលបានឧបករណ៍តេសត្តរហ័សជំងឺកូវិដ-១៩ ចំនួន០១ប្រអប់តូច និងជែលលាងដៃ០១ដប ចំណុះ៥០០ml។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៣ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម
    thumbnail
     
    គណៈកម្មការទី៦ ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅស្រុកកំពង់រោទិ៍
    thumbnail
     
    ក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធី ប្រកាសទទួលស្គាល់សមាសភាពគណៈគ្រប់គ្រងគណៈកម្មាធិការសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា