khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថ ” ដោយមានសមាសភាពចូលរួម រួមមាន៖លោកជំទាវអភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការរបស់សាលាស្រុក កងកម្លាំងទាំង៣នៅក្នុងស្រុកនិងប្អូនៗជានារីក្រៅប្រព័ន្ធក្នុងស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ លោកស្រីប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិទាំង៩៧ភូមិក្នុងស្រុក សរុបចំនួន២០៧នាក់ ស្រីចំនួន១៨៩នាក់។ នាក្នុងឱកាសនោះ លោកជំទាវបានជូនវត្ថុអនុស្សាវរីយ៍ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ប៉ាក់១អាវម្នាក់១។បន្ទាប់ ពីចប់កម្មវិធីជួបសំណេះសំណាលរួចមក មានពិសារនំបញ្ចុកសាមគ្គីរួមគ្នា ស្ថិតនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail