khmer eng
  • លោកជំទាវ ចឹក ហេង បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរីករាយ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំ រីករាយ ចូលរួមដំណើរមានលោក មុយ វុនអភិបាលរងស្រុក លោកស្រី នាយករងរដ្ឋបាល សាលាស្រុក ។ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃ និង ការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចប្រធានព្រឹទ្ធសភា ដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ។ក្រោយពីបានស្តាប់របាយការណ៏លោកមេឃុំ និងមានសមាជិករួច លោកជំទាវ បានមានប្រសាសន៏សំណូមពរ អោយ ក្រុមប្រឹក្សាឃុំទាំងអស់ផ្តល់ សេវាជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា និងផ្សព្វផ្សាយ ស្តីពីភូមិឃុំ មានសុវត្ថិភាព អប់រំបញ្ហាសុខភាពសំរាប់ស្ត្រី និងកុមារ នាំគ្នាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់របស់ ក្រសួងសុខាភិបាល ។ក្នុងពេលនោះលោកជំទាវនាំយកតេសរកមេរោគកូវីដ_១៩ជាអំណោយ របស់សម្តេចប្រធាន ចំនួន ០៣ប្រអប់ និងឧបត្ថម្ដម៉ាស់ ចំនួន ៥០០ ម៉ាស់ ប្រអប់សង្គ្រោះបឋម២ប្រអប់ ឧបត្ថម្ភថវិកាដល់អ្នកចូលរួម ចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា២០ ០០០រៀល ស្ថិតនៅខេត្តព្រះវិហារ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail