khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ ដែលកំពុងធ្វើស្រែប្រាំងនៅកន្លែងទីតាំងដីទំនប់រាំងទេ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ពិនិត្យឃើញថាផលស្រូវប្រាំងឆ្នាំនេះនឹងទទួលបានផលពី៣ ទៅ៤តោនក្នុង១ហិតា នេះបើតាមការលើកឡើងរបស់ពួកគាត់។ ពិសេសឃើញបងប្អូនយើងសប្បាយចិត្តណាស់ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រគល់ដីស្រែប្រាំង ក្នុងទីតាំងនេះឱ្យទៅពួកគាត់បានធ្វើវិញ សូមថ្លែងអំណរគុណចំពោះសម្តេច និងសូមគាំទ្រសម្តេច ជានាយករដ្ឋមន្ត្រីរៀងរហូតគ្រប់អាណត្តិ និងគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន មាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននៅពេលអនាគត។ ក្នុងពេលនោះឯកឧត្តម ក៏បានឧបត្តម្ភភេសជ្ជៈ ចំនួន៣កេះ និងទឹកសុទ្ធ ចំនួន២កេះ ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail