khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នគរបាលបុស្តិ៍ សមាជិកភូមិ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ 
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ១ កើត ខែ ចេត្រឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នគរបាលបុស្តិ៍ សមាជិកភូមិ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីសភាពការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកមេឃុំ រួចមក លោកជំទាវ បានសម្តែងការកោតសរសើរដល់អាជ្ញាធរដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា។ ក្នុងពេលនោះលោកជំទាវបានសំណូមពរអោយអាជ្ញាធរឃុំរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព រួបរួមកម្លាំងគ្នា រក្សាសាមគ្គីភាព ហើយធ្វើសកម្មភាពឱ្យបានល្អ ដើម្បីទទួលបានការគាំទ្រជ័យជំនះនាពេលខាងមុខ។ ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន ០៣ប្រអប់ ម៉ាស់ចំនួន ០៥ប្រអប់ និង សំភារះសង្គ្រោះបឋមចំនួន ០១ប្រអប់ រួមទាំងថវិកាក្នុងម្នាក់២០ ០០០រៀលចំនួន២២នាក់។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail