khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីការខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងខែមីនា ឆ្នាំ២០២៣ និងទិសដៅការងារជាអាទិភាពបន្តខែមេសា ឆ្នាំ២០២៣ រួមមាន ៖ ១-គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវបន្តបែងភារកិច្ច ជូនអង្គភាពជំនាញស្របតាមសេចក្តីជូនដំណឹង សំដៅធានារក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ និងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។ ២-បន្តរួមគ្នាបង្កើនស្នាដៃការងារ ឱ្យស្របតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។ ៣-បន្តរួមគ្នាដោះស្រាយកង្វល់ និងសំណូមពរបន្ទាន់នានា ឱ្យបានកាន់តែល្អប្រសើរប្រកបដោយទំនុកចិត្ត ក្នុងបរិយាកាសស្និទ្ធិស្នាល សុខដុមរមនាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយសេចក្តីគោរព អាណិតស្រឡាញ់ ឯកឧត្តម បាន ឧបត្ថម្ភថវិកាប្រចាំខែមីនា ឆ្នាំ២០២៣ សម្រាប់ជួយថែទាំការពារសុខភាពមនុស្សចាស់ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail