khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជេីញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
     
    ចែករំលែក ៖

    ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី នៅសាលាសង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធាន ក្រុ មសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជេីញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោមរបៀបវារ: ១-ស្ថានភាពទូទៅរបស់សង្កាត់ ២-ការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ៣-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៤-ដំណេីរការសេវាជូនប្រជាពលរដ្ឋ (ការធ្វេីអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន… ។ ល។ ) និង៥- តាមដានការងារបន្ទាប់ពីការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បាននាំយកនូវអង្ករចំនួន ២០បាវ និងប្រដាប់ធ្វេីតេស្តរហ័សកូវីដ-១៩ ចំនួន ២៧ប្រអប់ ប្រគល់ជូនរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដេីម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន និងសម្រាប់បំពេញការងារមនុស្សធម៌ផ្សេងៗ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail