khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ 
     
    ចែករំលែក ៖

    ស្ថិតនៅសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់។ ដោយមានការដឹកនាំពិភាក្សា និងសម្របសម្រួលពី ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អង្គប្រជុំសម្រេច ទី១-សម្រួលឱ្យប្រជាពលរដ្ឋ ៩៣គ្រួសារ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះកែវថ្មី ទី២-ដោះស្រាយដីជូនប្រជាពលរដ្ឋ ១២គ្រួសារ ដែលកំពុងធ្វើចំការលើដីចំណីអូរ ក្នុងភូមិបាក់វែក ឃុំចុងកាល់ ឱ្យពួកគាត់ដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច ក្នុងគម្រោងឡាសែត៣ ឃុំពង្រវិញ ទី៣-សម្រេចឱ្យប្រជាពលរដ្ឋ ២៥គ្រួសារ ក្រុមលោក ប្លៃ សាវៃ ក្នុងឃុំពង្រ សាងសង់អនាធិបតេយ្យលើដីរដ្ឋខុសច្បាប់រើចេញពីទីតាំងនោះ និងទី៤-ដោះស្រាយដីប្រជាពលរដ្ឋ ៩៧គ្រួសារ ដែលកំពុងរស់នៅលើដីក្រុមហ៊ុន សាន ហ៊ាង ក្នុងឃុំពង្រ ឱ្យរស់នៅលើទីតាំងដដែល ដោយរដ្ឋបាលស្រុក អ្នកជួយសម្រួលជាមួយក្រុមហ៊ុន រង់ចាំអាជ្ញាធរខេត្ត រៀបចំឯកសារស្នើសុំកែសម្រួល ស ជ ណ ជាថ្មី។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេងយល់អំពីការងារសំខាន់ៗរបស់ខេត្តកែប
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល