khmer eng
  • លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តឧត្តមមានជ័យសិរីមហាតេជោ (ហៅវត្តជ្រោះជ្រៅ)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា រួមមាន៖ មហាកុដិ របងវត្ត និងខ្លោងទ្វារ នៅវត្តឧត្តមមានជ័យសិរីមហាតេជោ (ហៅវត្តជ្រោះជ្រៅ) ស្ថិតក្នុងភូមិជ្រោះជ្រៅពោធិ៍សាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប។
    ក្នុងឱកាសនោះ លោកជំទាវ បានប្រគេនឧបករណ៍តេសរហ័សជំងឺកូវិដ-១៩ ចំនួន២៧ប្រអប់ដល់ព្រះចៅអធិការវត្ត ព្រមទាំងជូនដល់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តចំនួន៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេងយល់អំពីការងារសំខាន់ៗរបស់ខេត្តកែប
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”
    thumbnail
     
    ឯកឧត្តម ងួន សុខវេង បានអនុញ្ញាតឱ្យលោក Matar AUGUET ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល