khmer eng
  • ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាលរដ្ឋបាលឃុំទាំង៩ ក្នុងស្រុកពារាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន៤កេសធំ ស្មើនឹងចំនួន ២ ៧០០តេស្ត និងថវិកាចំនួន ៦០០ ០០០ រៀល ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង៩ ក្នុងស្រុកពារាំង នៅសាលប្រជុំសាលាស្រុកពារាំងខេត្តព្រៃវែង។

    ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរស្រុក ប្រធានក្រុមប្រឹក្សាឃុំទាំង៩ រួមគ្នាបន្តដោះស្រាយរាល់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយដែលបាននិងកំពុងកើតមាន ដើម្បីឱ្យស្រុក ឬមូលដ្ឋានមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងនេះថែមទៀត ពិសេសខិតខំរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថ្មីកូវីដ-១៩។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail