khmer eng
  • គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ខាត់ សារី
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ប៉ែន ឌឿន ប្រធានបណ្ណសារដ្ឋាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកស្រី ខាត់ សារី អនុប្រធានការិយាល័យឃ្លាំង នៃបណ្ណសារដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨:១០នាទីយប់ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។
    ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយ ជាពន់ពេកនេះ ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ខាត់ សារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមបញ្ជាក់ថា សពលោកស្រី ខាត់ សារី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេងយល់អំពីការងារសំខាន់ៗរបស់ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេងយល់អំពីការងារសំខាន់ៗរបស់ខេត្តកែប
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្ដីពី “ការវិភាគលើលក្ខណៈក្រៅប្រព័ន្ធនៃអនុវិស័យកសិ-ចំណីអាហារដំឡូងមី និងស្វាយចន្ទី”