khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងលោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងជិតឈានចូលមកដល់នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ។ ក្នុងពិធីសំណេះ សំណាលនោះ លោកជំទាវបានឧបត្ថម្ភក្នុង១នាក់ៗទទួលបានក្រមា១ និងសារ៉ុង១ សរុបចំនួនចំនួនក្រមានិងសារ៉ុង២២០ នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail