khmer eng
  • ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជានិងឡាវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិប តី ភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៥៨រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
    សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ។
    បន្ទាប់ពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់រួចមក ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ហើយអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនហ៊ីរ៉ាយ៉ាម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សារលិខិតជូនពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដើម្បីពិនិត្យ ពិភាក្សា សេចក្តីសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៥
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្វាយរៀង ដើម្បីឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន